រូបបដិមាករបុរាណនៅប្រសាទបាយន្ត័ត្រូវបានគេវាយគំទេច The status in Bayon Temple has been broken


អស់​រយៈពេល​ជិត​២​សប្តាហ៍​ទើប ​នគរ​បាល​ការពារ​បេតិកភណ្ឌ​បាន​សម្រេច​ចិត្ត​ដាក់​ពាក្យ​បណ្តឹង​តាម​ផ្លូវ​ ច្បាប់​ដោយ​ប្តឹង​ស្រ្តី​ទេសចរ​ណូវែល​ហ្សេឡង់​ម្នាក់​ពី​បទ​សង្ស័យ​ថា​ជាប់​ ពាក់ព័ន្ធ​នឹង​ការ​វាយ​បំផ្លិច​បំផ្លាញ​ព្រះ​ពុទ្ធ​បដិមា​មួយ​ព្រះអង្គ​នៅ​ ប្រាសាទ​បាយ័ន។​
លោក​ឧត្តម​សេនីយ៍​ឯក​ ប៉ាន់ ចាយ​ ប្រធាន​នាយក​ដ្ឋាន​នគរ​បាល​ការពារ​បេតិកភណ្ឌ​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ច័ន្ទ​ នេះ​ថា​កាល​ពី​ថ្ងៃ​ចុង​សប្តាហ៍​មុន​លោក​បាន​ដាក់​ពាក្យ​បណ្តឹង​ជាផ្លូវ​ ការទៅ​កាន់​តុលាការ​ខេត្ត​សៀមរាប​ហើយ​ដើម្បី​ឱ្យចាត់​វិធាន​ការ​តាម​ផ្លូវ​ ច្បាប់​ប្រឆាំង​នឹង​ទេសចរ​ណូវែល​ហ្សេឡង់​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ ​ធ្វើ​ឱ្យបាក់​បែក​ព្រះពុទ្ធបដិមា​មួយ​ព្រះអង្គ​នៅ​ប្រាសាទ​បាយ័ន។​
លោក​និយាយថា៖​«ខ្ញុំ​ធ្វើ​សំណុំរឿង​ដាក់​ជូន​ព្រះរាជ​អាជ្ញា​ហើយ​ពីបទ​បំផ្លិច​បំផ្លាញ​តាម​ច្បាប់​ការពារ​បេតិកភណ្ឌ»។​
យោង​តាម ​មាត្រា​ទី​៦៣​នៃ​ច្បាប់​ស្តី​ពីការ​ការពារ​បេតិកភណ្ឌ​បាន​ចែង​ថាអ្នក​ដែល​ មិន​មាន​ចេតនា​ក្នុង​ការ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បតិ្ត​វប្បធម៌​ត្រូវ​ ជាប់​ពន្ធនាគារ​ពី​៦ខែ​ទៅ​៥​ឆ្នាំ​ហើយ​បើ​តុលាការ​រក​ឃើញ​ថា​មាន​ចេត​នា​ ក្នុង​ការ​បំផ្លាញ​ទ្រព្យ​សម្បតិ្ត​វប្បធម៌​អាច​នឹង​ប្រឈម​មុខ​ជាប់​ ពន្ធនាគារ​រយៈពេល​ពី​២​ឆ្នាំ​ដល់​៨​ឆ្នាំ​ព្រម​ទាំង​ពិន័យ​ជាប្រាក់​តាម​ការ ​សន្និដ្ឋាន​របស់អ្នក​ជំនាញ​ឯកទេស​កម្ពុជា។​
លោក​ កើត វណ្ណារ៉េត​ ព្រះ​រាជ​អាជ្ញា​ខេត្ត​សៀម​រាប​មាន​ប្រសាសន៍​ថា​លោក​បាន​ទទួល​ពាក្យ​បណ្តឹង​ នេះ​រួច​ហើយ​ហើយ​នៅ​ថ្ងៃ​អង្គារ​លោក​នឹង​ពិនិត្យ​សំណុំ​រឿង​នេះ​មុន​នឹង​ សម្រេច​ថា​តើ​តុលាការ​នឹង​ចាត់​វិធានការ​បែប​ណា។​

លោក​និយាយ​ថា៖​«ទទួល​ពាក្យ​បណ្តឹង​គាត់​ហើយ។ ​មិន​ទាន់​បាន​ពិនិត្យ​ទេ​កំពុង​តែ​ដាក់​ ឃើញ​ដាក់​វាយ​ត្រា​ចូល​មក​ហើយ​ បើ​មិន​ស្អែក​ខាន​ស្អែក​ពី​ព្រោះ​អី​រវល់​ដែរ»។​
កាល​ពី​ថ្ងៃ​ទី​៩​ខែ​តុលា​កន្លង​ទៅ​នេះ​ ​អាជ្ញាធរ​អប្សរា​បាន​ជូន​ដំណឹង​ថា ​នៅម៉ោង​៦​ល្ងាច​ អ្នកបើក​រ៉ឺម៉ក​ម៉ូតូ​ម្នាក់​បាន​រាយ​ការណ៍​ប្រាប់​នគរបាល​បេតិកភណ្ឌ​ ប្រចាំ​តំបន់​វត្ត​ព្រះអង្គ​គោកធ្លក​ ក្បែរ​ប្រាសាទ​បាយ័ន​ថា ​ភ្ញៀវ​របស់​ខ្លួន​ជា​ស្ត្រី​មកពី​ប្រទេស​ណូវែលហ្សេឡង់​ឈ្មោះ​ Willemijn Vermaat ​ អាយុ​ប្រហែល​៤០​ឆ្នាំ ​មិន​ឃើញ​មក​វិញ​តាម​កាល​កំណត់​នៅ​លាន​ជល់ដំរី​ដែល​ជា​ទី​កន្លែងកំណត់​ រង់ចាំ​នោះ​ទេ។​
ទោះបីជា​នគរបាល​បេតិកភណ្ឌ​ស្វែង​រក​ស្ត្រី​ទេសចរ​នោះ​ពេញ​មួយ​យប់​ ក្នុង​តំបន់​អង្គរធំ​ ពិសេស​ប្រាសាទ​បាយ័ន​យ៉ាងណាក៏ដោយ ​ក៏​នគរបាល​មិន​អាច​រក​ស្ត្រី​នោះ​ឃើញ​ដែរ។​ ​ប៉ុន្តែ​លុះ​ដល់​វេលា​ទៀបភ្លឺ​ ទើប​កម្មករ​ជួសជុល​ប្រាសាទ​ប្រទះ​ឃើញ​ស្ត្រី​ទេសចរ​មក​ពីណូវែល​ហ្សេឡង់​នៅ​ ទិស​អាគ្នេយ៍​នៃ​ប្រាសាទ​បាយ័ន។​
ស្រ្តី​រូប​នោះ​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ ​ប៉ោយប៉ែត​ខេត្តបន្ទាយ​មានជ័យ​បន្ទាប់ពី​នគរ​បាល​ការពារ​បេតិកភណ្ឌ​ហៅ​មក​ សាក​សួរ​រយៈ​ពេល​ខ្លី​តែ​ប៉ុណ្ណោះ​ដោយ​សង្ស័យ​ថា​ជាប់ពាក់ព័ន្ធ​នឹង​ការ​ ធ្វើ​ឱ្យព្រះពុទ្ធ​បដិមា​មួយ​ព្រះ​អង្គ​ត្រូវ​បាន​បាក់បែក។​
លោក​ ប៉ាន់ ចាយ​ ប្រធាន​នាយក​ដ្ឋាន​នគរ​បាល​ការពារ​បេតិកភណ្ឌ​មាន​ប្រសាសន៍​ថា​លោក​កំពុង​រង​ ចាំ​នីតិ​វិធី​របស់​តុលាការ​ថា​តើ​ត្រូវ​ទាក់​ទង​ជាមួយ​ស្ថានទូត​ឬ​ក៏​ប្រើ​ ប្រាស់​យន្ត​ការ​ប៉ូលិស​អន្តរជាតិ​ដើម្បី​នាំ​ខ្លួន​ជន​សង្ស័យ​មក​ទទួល​ទោស​ ក្នុង​ប្រទេស​កម្ពុជា៕


Freshnews

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Templates blogger

 

Copyright @ 2013 1Watching Movie.

Share