កន្លងមកកោះសន្តិភាពធ្លាប់ចេញផ្សាយរួចមកហើយ
អំពើអត្ថប្រយោជន៍នៃវីតាមីន D ចំពោះកំហាប់ឆ្អឹង
តែសម្រាប់លេខនេះលោកអ្នកអាចយល់បន្ថែមទៀត
អំពីការទទួលទានជាតិកាល់ស្យូមដែលបកស្រាយដោយលោកសាស្ត្រាចារ្យ ស៊ិក
ធីរៈ ឯកទេសជំងឺសន្លាក់និងវះកាត់ឆ្អឹងបាក់បែក
នៃគ្លីនិកឯកទេសឆ្អឹងសំណង់១២ ។
ខាងក្រោមនេះ គឺជាបរិមាណជាតិកាល់ស្យូមដែលមនុស្សទូទៅគួរទទួលទាន៖
-ក្មេងៗដែលមានអាយុចន្លោះពី១ឆ្នាំទៅ១០ឆ្នាំ គួរទទួលទាន៨០០មីលី្លក្រាមក្នុងមួយថ្ងៃ
-បុរសឬស្ត្រីអស់រដូវដែលកំពុងទទួលអ័រមូ៉នអីុស្ត្រូសែន គួរទទួលទាន១០០០មីល្លីក្រាមក្នុងមួយថ្ងៃ
-ក្មេងៗដែលមានអាយុចន្លោះពី១ឆ្នាំទៅ១០ឆ្នាំ គួរទទួលទាន៨០០មីលី្លក្រាមក្នុងមួយថ្ងៃ
-បុរសឬស្ត្រីអស់រដូវដែលកំពុងទទួលអ័រមូ៉នអីុស្ត្រូសែន គួរទទួលទាន១០០០មីល្លីក្រាមក្នុងមួយថ្ងៃ
-អាយុចាប់ពី១១ឆ្នាំទៅ២៤ឆ្នាំ ទទួលទាន១២០០មីល្លីក្រាមក្នុងមួយថ្ងៃ
-ស្ត្រីអស់រដូវដែលមិនបានទទួលអ័រម៉ូនអីុស្ត្រូសែន គួរទទួលទាន១៥០០មីលី្លក្រាមក្នុងមួយថ្ងៃ
-ស្ត្រីមានផ្ទៃពោះ ឬម្តាយកំពុងបំបៅដោះកូន ទទួលទាន១២០០ទៅ១៥០០កមីល្លីក្រាម ក្នុងមួយថ្ងៃ
-សម្គាល់់ៈ
ការទទួលទានជាតិកាល់ស្យូមប្រចាំថ្ងៃមិនត្រូវឱ្យលើសពី២០០០មីល្លី
ក្រាមទ្បើយ ។
ការទទួលទានជាតិកាល់ស្យូមអាចគណនាបានតាមរយៈវិធីសាស្ត្រដូចខាងក្រោម
៖
១-ដោយមិនរាប់បញ្ចូលនូវផលិតផលធ្វើពីទឹកដោះគោ
ជាមធ្យមជនជាតិអាមេរិកបរិភោគអាហារដែលមានជាតិកាល់ស្យូម២៥០មី
ល្លីក្រាម
២-ទឹកដោះគោមួយកែវ មានផ្ទុកជាតិកាល់ស្យូម៣០០មីល្លីក្រាម
៣-ទឹកដោះគោជូរ៨អោនស៍ (OUNCE) មានផ្ទុកជាតិកាល់ស្យូម៤៥០មីលី្លក្រាម
៤-ការេមមានរសជាតិវ៉ានីទ្បាកន្លះពែង មានផ្ទុកជាតិកាល់ស្យូម៩០មីល្លីក្រាម ។ល។
២-ទឹកដោះគោមួយកែវ មានផ្ទុកជាតិកាល់ស្យូម៣០០មីល្លីក្រាម
៣-ទឹកដោះគោជូរ៨អោនស៍ (OUNCE) មានផ្ទុកជាតិកាល់ស្យូម៤៥០មីលី្លក្រាម
៤-ការេមមានរសជាតិវ៉ានីទ្បាកន្លះពែង មានផ្ទុកជាតិកាល់ស្យូម៩០មីល្លីក្រាម ។ល។
តាមការអង្កេតបានបង្ហាញថា
ជាមធ្យមស្ត្រីសហរដ្ឋអាមេរិកទទួលទានកាល់ស្យូម
តិចជាង៥០០មីល្លីក្រាម ក្នុងរបបអាហារប្រចាំថ្ងៃរបស់ពួកគេ
(ទាបជាងការណែនាំ) ។ ដើម្បីបន្ថែមជាតិកាល់ស្យូម គេអាចទទួលទាន៖
-ទឹកដោះគោ
-ទឹកដោះគោជូរ
-គ្រាប់ថ្នាំបំប៉នដែលមានជាតិកាល់ស្យូម និងចំណីអាហារដែលមានជាតិកាល់ស្យូមខ្ពស់ដូចជា ទឹកក្រូចស្រស់ជាដើម ៕
-ទឹកដោះគោ
-ទឹកដោះគោជូរ
-គ្រាប់ថ្នាំបំប៉នដែលមានជាតិកាល់ស្យូម និងចំណីអាហារដែលមានជាតិកាល់ស្យូមខ្ពស់ដូចជា ទឹកក្រូចស្រស់ជាដើម ៕