កូនប្រុស ម្ចាស់ផ្ទះ ដែលរបួសធ្ងន់ ក្នុងហេតុការណ៍ អគ្គីភ័យឆេះ ស្លាប់នារី២នាក់ នៅសង្កាត់ក្រាំងពង្រ បានស្លាប់

កូនប្រុសបង្កើតម្ចាស់ផ្ទះ ដែលរងគ្រោះ រលាកលើខ្លួនប្រាណ នៅក្នុងហេតុការណ៍ គ្រោះអគ្គិភ័យ កាលពី វេលាម៉ោង១២និង១៥នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៧ ខែវិច្ឆកា ឆ្នាំ២០១៤ នៅភូមិទឹកថ្លា សង្កាត់ ក្រាំងពង្រ ខណ្ឌដង្កោនោះ បានស្លាប់បាត់បង់ជីវិតហើយ នៅវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០១៤នេះ បើតាម ការឲ្យដឹងពី លោក ឈឹម ប៊ុនរ័ត្ន អធិការរង នគរបាលខណ្ឌដង្កោ។
លោក ឈឹម ប៊ុនរ័ត្ន បន្តថា ដោយស្ថានភាព អ្នករងគ្រោះធ្ងន់ធ្ងរពេក ហើយជនរងគ្រោះ បានចូលសំរាក ព្យាបាលនៅ មន្ទីរព្រះកុសមៈបាន១ថ្ងៃ បន្ទាប់មក ក្រុមគ្រួសារ បានដឹកចេញទៅសំរាក ព្យាបាលនៅ មន្ទីរពេទ្យកាលម៉ែត២ថ្ងៃ ទើបនៅថ្ងៃទី១០ វិច្ឆកានេះ វេលាម៉ោង១២ថ្ងៃត្រង់ ជនរងគ្រោះក៏បានស្លាប់ បាត់បង់ជីវិតតែម្តង ហើយសាកសព បានដឹកយកមកធ្វើបុណ្យ នៅផ្ទះកើតហេតុ សង្កាត់ក្រាំងពង្រ ។
លោកក៏បានឲ្យដឹងទៀតថា ជនរងគ្រោះមាន ឈ្មោះ ទៀង បញ្ញា អាយុ៣១ឆ្នាំ នៅក្នុងយប់កើតហេតុនោះ បានស្ទុះ ឡើង ទៅជួយសង្គ្រោះ កម្មការិនីម្នាក់ ឈ្មោះ សាន ផុន អាយុ៣៣ឆ្នាំ បន្ទាប់មកជនរងគ្រោះ ក៏ទាញប៊ីដុងសាំង គ្រវែងមកក្រៅផ្ទះ តែសាំងក៏កំពប់លើខ្លួនប្រាណ បណ្តាលឲ្យភ្លើងឆាបឆេះ រងរបួសធ្ងន់។
ចំណែកកម្មការិនី ដែលស្លាប់ក្នុងភ្នក់ភ្លើងនោះមាន ឈ្មោះ ឌួង ធារី អាយុ២៤ ស្រុកកំណើតនៅ ខេត្តកំពត និងឈ្មោះ ម៉ម ស្រីពៅ អាយុ២៣ឆ្នាំ នៅខេត្តកំពង់ស្ពឺ។
ពាក់ព័ន្ធនិងករណី ដែលបណ្តាលឲ្យ មានគ្រោះអគ្គិភ័យឆេះផ្ទះ ទាំង កណ្តាល អាធ្រាត្រនាំឲ្យមានការខាត់បង់ ទាំងទ្រព្យសម្បតិ្តផ្ទះសម្បែង និងអាយុជីវិតមនុស្សនោះ លោក ឈឹម ប៊ុនរ័ត្ន អធិការរង នគរបាលខណ្ឌដង្កោ ទទួលបន្ទុកព្រហ្មទណ្ឌ មិនទាន់បញ្ជាក់លំអិតនោះទេ ក៏ប៉ុន្តែលោកគ្រាន់ តែបានបញ្ជាក់ថា ករណីកនេះស្ថិតក្រោមការស្រាវជ្រាវ របស់សមត្ថកិច្ចនៅឡើយ៕





Freshnews

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Templates blogger

 

Copyright @ 2013 1Watching Movie.

Share