បាញ់ម្ចាស់ផ្ទះ ប្លន់យកលុយជាង១ម៉ឺនដុល្លារ តែប្រជាពលរដ្ឋ ចាប់វាយ សម្លាប់ម្នាក់ នៅស្រុកពញាក្រែក

ត្បូងឃ្មុំ ៖ ជនសង្ស័យ ជាក្រុមចោរប្លន់ មានគ្នា២នាក់ ប្រដាប់ដោយ កាំភ្លើង អាកា បានធ្វើសកម្មភាពបាញ់ប្លន់ ជនរងគ្រោះជាម្ចាស់ផ្ទះ ស្ថិតនៅជិត ផ្សារស្ទឹង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បណ្តាលឲ្យ ជនរងគ្រោះ រងរបួស ត្រូវជើង នាល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៤ ។
យ៉ាងណាក៏ដោយ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋ ស្វាគមន៍មួយដៃ មួយជើង បណ្តាល ឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែតកើតហេតុ ខណៈជនសង្ស័យម្នាក់ទៀត បានបើក រថយន្តគេចខ្លួនបាត់។ សេចក្តីរាយការណ៍ ពីសមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យមានគ្នា២នាក់ ដោយបើករថយន្ត មួយគ្រឿង ម៉ាកលុច្សស៊ីស RX-300 ពណ៌ខ្មៅ មកធ្វើសកម្មភាព ។
សេចក្តីរាយការណ៍ បានបន្តទៀតថា ជនសង្ស័យម្នាក់ បានយកកាំភ្លើងអាកាទៅភ្ជង់ និងប្លន់ជន រងគ្រោះ ដោយយកប្រាក់បានជាង១ម៉ឺនដុល្លារ រួចហើយ បានយកម៉ូតូ របស់ម្ចាស់ផ្ទះ ម៉ាកឃ្លីកជិះបំរុងគេចខ្លួន។ ប៉ុន្តែភ្លាមៗនោះ បានធ្វើឲ្យមាន ការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ចុះមកជួយអន្តរាគមន៍ វាយមួយដៃ មួយជើង ម្នាក់ បណ្តាលឲ្យស្លាប់តែម្តង ខណៈជនសង្ស័យម្នាក់ទៀត បានបើករថយន្ត គេចខ្លួនបាត់។
យ៉ាងណាក៏ដោយ សមត្ថកិច្ច មិនទាន់បាន បញ្ជាក់អំពីអត្តសញ្ញាណ ជនរងគ្រោះ និងជនសង្ស័យនោះនៅឡើយទេ។ អធិការ នគរបាល ស្រុកពញាក្រែក លោក ឱម មុន្នីវណ្ណ បានបញ្ជាក់ថា ក្រោយ កើតហេតុភ្លាមៗ កម្លាំងនគរបាលរបស់លោក បានចុះទៅ កន្លែងកើតហេតុ និងកំពុងធ្វើការស្រាវជ្រាវ ករណីនេះបន្តទៀត។
ជាមួយគ្នានេះ សមត្ថកិច្ច បានដកហូតកាំភ្លើងអាកា មួយដើម ពីជនសង្ស័យ ខាងលើផងដែរ៕


Freshnews

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Templates blogger

 

Copyright @ 2013 1Watching Movie.

Share