ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយ ខណៈនារីម្នាក់គិតខ្លីដោយសារមានវិបត្តិស្នេហាដោះស្រាយមិនចេញ បានសម្រេចចិត្ត
មកលោតសម្លាប់ខ្លួនពីលើស្ពានអាកាស៧មករាចុះមកលើដី បណ្តាលឱ្យរងរបួសធ្ងន់និងសន្លប់ស្តូកស្តឹង កាលពីវេលា
ម៉ោង៥ព្រឹកថ្ងៃទី២៩ តុលា ២០១៤ នេះ ស្ថិតនៅចំណុចស្ពានអាកាស៧មករា ក្នុងភូមិCPC សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពបានឱ្យដឹងថា នារីរងគ្រោះខាងលើមិនទាន់ត្រូវស្គាល់អត្តសញ្ញាណនៅឡើយ ហើយក៏មិនទាន់ដឹងច្បាស់ថា
ការលោតសម្លាប់ខ្លួននេះ គឺមកពីរឿងអ្វីពិតប្រាកដដែរ តែជំហានដំបូងត្រូវសមត្ថកិច្ចសង្ស័យថា អាចមកពីមានវិបត្តិស្នេហា
ពីព្រោះមុនពេលកើតហេតុ គេឃើញនារីរងគ្រោះបានស្រែកយំយ៉ាងខ្លាំង និងបាននិយាយថា «ហេតុអីបងធ្វើដាក់អូន
យ៉ាងនេះ» ។
ប្រភពបន្តថា មុនពេលកើតហេតុ នារីវ័យក្មេងអាយុប្រហែល១៨ឆ្នាំម្នាក់នោះ មានស្លៀកខោខូវប៊ូយខ្មៅត្រឹមភ្លៅ
ពាក់អាវយឺតខ្មៅដៃខ្លី បានដើរយំតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើត ស្រាប់តែមកដល់ចំណុច
ស្ពានអាកាស៧មករា ក៏បានអង្គុយយំលើបង្កាន់ដៃស្ពាន ។ មួយសន្ទុះក្រោយមក ក៏បានស្រែកថា «ហេតុអីបានជាបងធ្វើ
ដាក់អូនបែកនេះ» ឃើញដូចនេះ ប្រជាពលរដ្ឋបានចោមរោមមើល និងព្យាយាមឃាត់កុំឱ្យនារីនោះលោតចុះមក ។