រាជធានីភ្នំពេញ ៖
ស្ត្រីម្នាក់បានបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងដោយសារ
ដែកជ្រុងប្រហោង១ដើមប្រវែង៤ម៉ែត្រធ្លាក់ពីលើអគារកំពុងសាងសង់មកចំ
ក្បាល ខណៈពេលកំពុងធ្វើដំណើរតាមផ្លូវក្បែរអគារនោះ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤
និង៣០នាទីរសៀល ថ្ងៃទី២ វិច្ឆិកា ២០១៤
នៅចំណុចអគារកំពុងសាងសង់ទល់មុខសាលាឯកជនសិង្ហបុរីកាច់ជ្រុង
រង្វង់មូលនាងគង្ហីង ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
ស្ត្រីរងគ្រោះត្រូវគេស្គាល់ឈ្មោះប៊ុត រ៉ានី អាយុ៤២ឆ្នាំ មានទីលំនៅភូមិតាងូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ប្រភពបានឱ្យដឹងថា
មុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះជិះម៉ូតូ៣នាក់ម្តាយ និងកូន
ដោយកូនប្រុសជាអ្នកឌុប ចំណែកស្ត្រីរងគ្រោះជិះខាងក្រោយ
ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានដែកជ្រុងប្រហោង
១ដើមទំហំប៉ុនកំភួនជើង
មានប្រវែង៤ម៉ែត្រធ្លាក់ពីលើអគារកំពុងសាងសង់មកចំក្បាលស្ត្រីរង
គ្រោះបណ្តាលឱ្យបែកធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុ
ធ្វើការពិនិត្យសពស្ត្រីរងគ្រោះ
រួចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕