យោងតាមគេហទំព័រសិល្បៈ Lollipop ចេញផ្សាយកាលពីពេល
ថ្មីៗនេះឱ្យដឹងថា តារាសម្តែង និងម៉ូដែលកូរ៉េដើមកំណើតស្វ៊ីស
វ័យ២៨ឆ្នាំ នាង Clara Lee
ជាប់ជាស្រីស្អាតលំដាប់ទី២ក្នុងបញ្ជីតារាងទស្សនាវដ្តីអង់គ្លេស
Mode Lifestyle Magazine ។
តារាមានដងខ្លួនស្រឡូន
និងដើមទ្រូងមូលក្លំរូបនេះនិយាយថា
«នាងខ្ញុំត្រេកអរណាស់ពេលជាប់ជានារីស្រស់សោភាលំដាប់ថ្នាក់លេខ២
ក្នុងចំណោមតារាស្រីបរទេសជាច្រើននាក់» ។
នាង Clara Lee កើតនៅថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៨៦ ។
នាងប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ២០០៥មក
និងទទួលការគាំទ្ររហូតមកដល់បច្ចុប្បន្ន